រ៉ូម 10:13-15

រ៉ូម 10:13-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។ ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស? មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ប្រកាស​បាន បើ​គ្មាន​អ្នក​ណា​ចាត់​គេ​ឲ្យ​ទៅ? ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ជើង​របស់​អស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ [ពី​សេចក្តី​សុខ​សាន្ត ហើយ​នាំ​ដំណឹង​ដែល​បណ្ដាល​ឲ្យ​ចិត្ត​រីក‌រាយ ] នោះ​ល្អ​ណាស់​ហ្ន៎!» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:13-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​គ្រប់​គ្នា គឺ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ មួយ​ទៀត ធ្វើ​ដូច​ម្តេច​ឲ្យ​មាន​អ្នក​ណា​ប្រាប់​បាន លើក​តែ​មាន​អ្នក​ណា​ចាត់​ឲ្យ​គេ​ទៅ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ជើង​នៃ​ពួក​អ្នក​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ពី​សេចក្ដី​សុខ‌សាន្ត ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​ដែល​បណ្តាល​ឲ្យ​រីក‌រាយ​ចិត្ត នោះ​ល្អ​ប្រពៃ​យ៉ាង​ណា​ហ្ន៎»។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:13-15

រ៉ូម 10:13-15 គខបរ៉ូម 10:13-15 គខប