រ៉ូម 1:8-12

រ៉ូម 1:8-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ពាស​ពេញ​ពិភព‌លោក។ ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​សូម​អង្វរ​ឲ្យ​ម្តង​នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ខ្ញុំ​មាន​ឱកាស​ល្អ​ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:8-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ព្រោះ​តែ​បងប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បងប្អូន បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ។ ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បងប្អូន ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឡើង គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បងប្អូន​ទាំង​ខ្ញុំ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:8-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មុន​ដំបូង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់‌ខ្ជួន គឺ​ថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង

ចែក​រំលែក
អាន រ៉ូម 1