វិវរណៈ 7:15-16
វិវរណៈ 7:15-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។ គេមិនឃ្លាន ក៏មិនស្រេកទៀតឡើយ ព្រះអាទិត្យមិនជះកម្ដៅលើគេ ក៏គ្មានចំហាយក្ដៅណាទៀតដែរ ។
វិវរណៈ 7:15-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ និងគោរពបម្រើព្រះអង្គទាំងថ្ងៃទាំងយប់ នៅក្នុងព្រះវិហាររបស់ព្រះអង្គ។ ព្រះអង្គដែលគង់នៅលើបល្ល័ង្ក នឹងទទួលគេឲ្យជ្រកកោនក្នុងព្រះពន្លា*របស់ព្រះអង្គ ។ ពួកគេនឹងលែងឃ្លាន លែងស្រេកទៀតហើយ ព្រះអាទិត្យ និងកម្ដៅគ្រប់យ៉ាង ក៏នឹងលែងធ្វើទុក្ខគេទៀតដែរ
វិវរណៈ 7:15-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ