វិវរណៈ 5:9
វិវរណៈ 5:9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។
វិវរណៈ 5:9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា: “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។
វិវរណៈ 5:9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពួកទាំងនោះក៏ច្រៀងទំនុក១ថ្មីថា ទ្រង់គួរនឹងយកក្រាំងនេះ ហើយនឹងបកត្រាផង ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ