វិវរណៈ 5:6
វិវរណៈ 5:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។
វិវរណៈ 5:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ខ្ញុំឃើញកូនចៀមមួយឈរនៅចំកណ្ដាលបល្ល័ង្ក នៅកណ្ដាលសត្វមានជីវិតទាំងបួន និងនៅកណ្ដាលពួកព្រឹទ្ធាចារ្យ។ កូនចៀមនោះមើលទៅ ដូចជាគេបានសម្លាប់ធ្វើយញ្ញបូជា*រួចហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ ដែលព្រះអង្គចាត់ឲ្យយាងទៅពាសពេញលើផែនដី។
វិវរណៈ 5:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក្រឡេកទៅឃើញមានកូនចៀម១ ដែលមើលទៅដូចជាបានសំឡាប់ហើយ មានទាំងស្នែង៧ នឹងភ្នែក៧ កំពុងតែឈរនៅកណ្តាលបល្ល័ង្ក នឹងតួមានជីវិតទាំង៤ ហើយនៅកណ្តាលពួកចាស់ទុំទាំងប៉ុន្មាន ឯភ្នែកទាំងនោះ គឺជាវិញ្ញាណទាំង៧របស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី