វិវរណៈ 5:11-13

វិវរណៈ 5:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។ គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា៖ «កូន​ចៀម​ដែល​គេ​បាន​សម្លាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ពរ»។ ពេល​នោះ ខ្ញុំ​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ ពោល​ថា៖ «សូម​ថ្វាយ​ព្រះ‌ពរ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវតា*​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ។ ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ត នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា: «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព រាជ​សម្បត្តិ ព្រះ‌ប្រាជ្ញា‌ញាណ ឥទ្ធិ‌ឫទ្ធិ ព្រះ‌កិត្តិនាម សិរី‌រុងរឿង និង​ការ​សរសើរ​តម្កើង»។ ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន​នៅ​ស្ថាន​សួគ៌ នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថា: «សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​កូន​ចៀម ទទួល​ពាក្យ​សរសើរ​តម្កើង ព្រះ‌កិត្តិនាម សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត នឹង​ពួក​ចាស់‌ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់ គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិ‌នាម សិរី‌ល្អ នឹង​ព្រះ‌ពរ នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ នឹង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ នឹង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ

ចែក​រំលែក
អាន វិវរណៈ 5

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ