វិវរណៈ 22:1-2
វិវរណៈ 22:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម កាត់តាមកណ្ដាលផ្លូវក្រុង ហើយនៅមាត់ទន្លេទាំងសងខាង មានដើមឈើជីវិតដែលមានផ្លែដប់ពីរដង គឺមួយខែម្តងៗ ឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលជាតិសាសន៍នានាឲ្យជា ។
វិវរណៈ 22:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។ នៅចំកណ្ដាលលានក្រុង និងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឲ្យជា ។
វិវរណៈ 22:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម ឯនៅកណ្តាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្តងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា