វិវរណៈ 2:2
វិវរណៈ 2:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
"យើងស្គាល់កិច្ចការទាំងប៉ុន្មានដែលអ្នកធ្វើ ស្គាល់ការនឿយហត់ និងសេចក្ដីអត់ធ្មត់របស់អ្នកហើយ ក៏ដឹងថា អ្នកមិនអាចទ្រាំនឹងមនុស្សអាក្រក់បានផង គឺអ្នកបានល្បងលអស់អ្នកដែលហៅខ្លួនថាជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាអ្នកកុហក។
វិវរណៈ 2:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
“យើងស្គាល់កិច្ចការដែលអ្នកប្រព្រឹត្ត ហើយក៏ស្គាល់ការនឿយហត់ និងការព្យាយាមរបស់អ្នកដែរ។ យើងដឹងហើយថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់ឡើយ អ្នកបានល្បងលមើលពួកដែលតាំងខ្លួនជាសាវ័ក* ហើយឃើញថាពួកនោះមិនមែនជាសាវ័កទេ គឺជាអ្នកកុហក។
វិវរណៈ 2:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញស្គាល់អស់ទាំងការដែលឯងធ្វើ នឹងសេចក្ដីនឿយហត់ ហើយសេចក្ដីអត់ធ្មត់របស់ឯងហើយ ក៏ដឹងថា ឯងទ្រាំនឹងមនុស្សអាក្រក់ពុំបានផង គឺឯងបានល្បងលពួកអ្នក ដែលហៅខ្លួនជាសាវក តែមិនមែនជាសាវកទេ ក៏បានឃើញថា អ្នកទាំងនោះជាពួកភូតភរវិញ