វិវរណៈ 18:1-4

វិវរណៈ 18:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។ ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច ជា​កន្លែង​របស់​អស់​ទាំង​សត្វ​ស្លាប​អសោ​ច និង​ជា​កន្លែង​របស់​អស់​ទាំង​សត្វ​សាហាវ​អសោច ហើយ​គួរ​ឲ្យ​ខ្ពើម។ ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។ បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ ពោល​ថា៖ «ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ចំណែក​ក្នុង​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​ត្រូវ​រង​គ្រោះ​កាច​ជា​មួយ​គេ​ដែរ

ចែក​រំលែក
អាន វិវរណៈ 18

វិវរណៈ 18:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។ លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​ ។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។ ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ

ចែក​រំលែក
អាន វិវរណៈ 18

វិវរណៈ 18:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោចិ៍ នឹង​អស់​ទាំង​សត្វ​ស្លាប​អសោចិ៍​គួរ​ខ្ពើម ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។ ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ

ចែក​រំលែក
អាន វិវរណៈ 18