វិវរណៈ 12:5-6
វិវរណៈ 12:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។
វិវរណៈ 12:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់ ។ ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។
វិវរណៈ 12:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។