វិវរណៈ 12:3-4
វិវរណៈ 12:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។ កន្ទុយវាទាញផ្កាយពីលើមេឃមួយភាគបី ហើយគ្រវែងទម្លាក់មកផែនដី។ បន្ទាប់មក នាគក៏ឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូននោះ ចាំលេបកូនរបស់នាង ពេលណាកូននោះសម្រាលចេញមក។
វិវរណៈ 12:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានទីសម្គាល់មួយទៀតលេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រ នៅពេលបុត្រនោះកើតមក។
វិវរណៈ 12:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ នឹងស្នែង១០ ឯនៅលើក្បាលវាមានមកុដ៧ កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក