វិវរណៈ 12:14-16
វិវរណៈ 12:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។ ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។ ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។
វិវរណៈ 12:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។ ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។
វិវរណៈ 12:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់