វិវរណៈ 12:10-11

វិវរណៈ 12:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​បាន​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​ហើយ ហើយ​ឫទ្ធា‌នុភាព និង​ព្រះ‌រាជ្យ*​ព្រះ‌ជាម្ចាស់​របស់​យើង ព្រម​ទាំង​អំណាច​ព្រះ‌គ្រិស្ត​របស់​ព្រះអង្គ​ក៏​បាន​មក​ដល់​ដែរ ដ្បិត​អ្នក​ចោទ​ប្រកាន់​ទោស​បងប្អូន​យើង ត្រូវ​គេ​ទម្លាក់​ចោល​ហើយ គឺ​អ្នក​នោះ​ឯង​ដែល​ចោទ​ប្រកាន់​បងប្អូន​យើង ទាំង​ថ្ងៃ​ទាំង​យប់ នៅ​មុខ​ព្រះ‌ភ័ក្ត្រ​នៃ​ព្រះ​របស់​យើង។ បងប្អូន​យើង​បាន​ឈ្នះ​វា ដោយ‌សារ​ព្រះ‌លោហិត​របស់​កូន​ចៀម និង​ដោយ​សក្ខីភាព​របស់​ពួក​គេ ហើយ​បងប្អូន​ទាំង​នោះ​បាន​ស៊ូ​ប្ដូរ​ជីវិត ឥត​ស្ដាយ​សោះ​ឡើយ។

ចែក​រំលែក
អាន វិវរណៈ 12

វិវរណៈ 12:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ​ថា៖ «ឥឡូវ​នេះ ការ​សង្គ្រោះ ព្រះ‌ចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង ព្រម​ទាំង​អំណាច​របស់​ព្រះ‌គ្រីស្ទ​នៃ​ព្រះ‌អង្គ បាន​មក​ដល់​ហើយ ដ្បិត​អ្នក​ចោទ​ប្រកាន់​ពួក​បង‌ប្អូន​របស់​យើង ដែល​ចេះ​តែ​ចោទ​ពី​គេ​នៅ​ចំពោះ​ព្រះ​នៃ​យើង​ទាំង​យប់​ទាំង​ថ្ងៃ ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​ហើយ។ ប៉ុន្តែ គេ​បាន​ឈ្នះ​វា ដោយ‌សារ​ឈាម​របស់​កូន​ចៀម និង​ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​គេ ដ្បិត​គេ​មិន​បាន​ស្តាយ​ជីវិត​របស់​ខ្លួន​ឡើយ ទោះ​ជា​ត្រូវ​ស្លាប់​ក៏​ដោយ។

ចែក​រំលែក
អាន វិវរណៈ 12