វិវរណៈ 11:1-2
វិវរណៈ 11:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មក ទេវតា*បានប្រគល់ដើមត្រែងមួយមកខ្ញុំ ស្រដៀងនឹងដំបងសម្រាប់វាស់ហើយប្រាប់ថា៖ «ចូរក្រោកឡើង ទៅវាស់ព្រះវិហារ*របស់ព្រះជាម្ចាស់ វាស់អាសនៈ និងរាប់អស់អ្នកដែលថ្វាយបង្គំព្រះអង្គនៅទីនោះផង។ ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។
វិវរណៈ 11:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក មានគេឲ្យដំបងមួយមកខ្ញុំទុកជាខ្នាត ហើយប្រាប់ថា៖ «ចូរក្រោកឡើង ហើយទៅវាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះផង តែកុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ត្រូវទុកឲ្យនៅដោយឡែក ដ្បិតទីនោះព្រះអង្គបានប្រគល់ឲ្យជាតិសាសន៍នានា ហើយគេនឹងជាន់ទីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
វិវរណៈ 11:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានគេឲ្យដើមបបុសទុកជាខ្នាតមកខ្ញុំ ដោយថា ចូរក្រោកឡើងទៅវាស់ព្រះវិហារនៃព្រះ នឹងអាសនា ហើយនឹងពួកអ្នកដែលថ្វាយបង្គំក្នុងព្រះវិហារផង តែទីលានដែលនៅខាងក្រៅ នោះត្រូវចោលចេញ កុំឲ្យវាស់ឡើយ ដ្បិតបានឲ្យទីនោះដល់សាសន៍ដទៃហើយ គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាង៤២ខែ