ទំនុកតម្កើង 91:3-6

ទំនុកតម្កើង 91:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។ ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។ នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។ អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។

ទំនុកតម្កើង 91:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់ របស់​នាយ​ព្រាន និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។ ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។ អ្នក​នឹង​មិន​ភ័យ​ខ្លាចគ្រោះ​ថ្នាក់ ដែល​គួរ​ឲ្យ​តក់​ស្លុត​នៅ​ពេល​យប់ ឬ​ព្រួញ​ដែល​ហើរ​នៅ​ពេល​ថ្ងៃ ឬជំងឺ​រាតត្បាត​ដែលកើត​មាន​នៅ​ទី​ងងឹត ឬ​មហន្តរាយ​ដែល​បំផ្លាញ នៅ​ពេល​ថ្ងៃ​ត្រង់ឡើយ។