ទំនុកតម្កើង 91:14-15
ទំនុកតម្កើង 91:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ព្រះយេហូវ៉ាមានព្រះបន្ទូលថា «ដោយព្រោះគេបានយកយើងជាទីស្រឡាញ់ យើងនឹងរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ឈ្មោះយើង។ កាលគេអំពាវនាវរកយើង យើងនឹងឆ្លើយតបដល់គេ យើងនឹងនៅជាមួយគេក្នុងគ្រាទុក្ខលំបាក យើងនឹងសង្គ្រោះគេ ហើយលើកមុខគេ។
ទំនុកតម្កើង 91:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា: «ដោយគេស្ថិតនៅជាប់នឹងយើង យើងនឹងជួយរំដោះគេ យើងនឹងការពារគេ ព្រោះគេទទួលស្គាល់ថាយើងជាព្រះអម្ចាស់! គេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកគេវិញ នៅពេលគេមានអាសន្ន យើងនឹងស្ថិតនៅជាមួយគេ យើងនឹងរំដោះគេ ព្រមទាំងលើកតម្កើងគេផង។
ទំនុកតម្កើង 91:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ដោយព្រោះវាបានយកអញជាទីស្រឡាញ់ នោះអញនឹងជួយឲ្យរួច អញនឹងតាំងឡើងយ៉ាងខ្ពស់ ពីព្រោះវាបានស្គាល់ឈ្មោះអញ វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ