ទំនុកតម្កើង 91:1-4

ទំនុកតម្កើង 91:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។ ដ្បិត​ព្រះ‌អង្គ​នឹង​រំដោះ​អ្នក​ឲ្យ​រួចពី​អន្ទាក់ របស់​នាយ​ព្រាន និង​ពី​ជំងឺ​រាត​ត្បាត​ដែល​នាំ​ឲ្យ​អន្តរាយ។ ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។

ទំនុកតម្កើង 91:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។ ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។

ទំនុកតម្កើង 91:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នោះ​នឹង​បាន​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា។ ឯ​ទូលបង្គំ នឹង​ពោល​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺ​ជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់។ ៙ ពិត​ប្រាកដ​ជា​ទ្រង់​នឹង​ជួយ​ឲ្យ​ឯង​រួច ពី​លប់​របស់​នាយ​ព្រាន ហើយ​ពី​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​អន្តរាយ ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់ ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់ សេចក្ដី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ

ទំនុកតម្កើង 91:1-4

ទំនុកតម្កើង 91:1-4 គខបទំនុកតម្កើង 91:1-4 គខបទំនុកតម្កើង 91:1-4 គខបទំនុកតម្កើង 91:1-4 គខប