ទំនុកតម្កើង 85:7-9

ទំនុកតម្កើង 85:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់ព្រះ‌អង្គ​ដល់​យើង​ខ្ញុំ ហើយ​ប្រោស​ប្រទាន​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ដល់​យើង​ខ្ញុំ​ផង។ ៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល ពី​សេចក្ដី​សុខ​សាន្ត ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ដល់​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ គឺ​កុំ​ឲ្យ​គេ​វិល​ត្រឡប់ ទៅ​រក​សេចក្ដី​ចម្កួត​ទៀត​ឡើយ។ ពិត​ប្រាកដ​ជា​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ នៅ​ជិត​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​មាន​សិរី​រុងរឿង​នៅ​ក្នុង​ស្រុក​របស់​យើង។

ទំនុកតម្កើង 85:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ ហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទាន សេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើ ព្រះអង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិត ទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។ ពិត​មែន​ហើយ ព្រះអង្គ​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ​ក្នុង​ពេល​ឆាប់ៗ សិរី‌រុងរឿង​របស់​ព្រះអង្គ​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។

ទំនុកតម្កើង 85:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សំដែង​សេចក្ដី​សប្បុរស​របស់ ទ្រង់​ឲ្យ​យើង​ខ្ញុំ​ឃើញ ហើយ​ប្រោស​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​ដល់​យើង​ខ្ញុំ​ផង។ ៙ ខ្ញុំ​នឹង​ស្តាប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ទ្រង់​នឹង​មាន​បន្ទូល​មក ដ្បិត​ទ្រង់​នឹង​មាន​បន្ទូល​ពី​សេចក្ដី​សុខ​ដល់​រាស្ត្រ​ទ្រង់ នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ កុំ​ឲ្យ​តែ​គេ​វិល​ត្រឡប់​ទៅ​ឯ​សេចក្ដី​ចំកួត​ទៀត​ឡើយ ពិត​ប្រាកដ​ជា​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់ នៅ​ជិត​នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ ដើម្បី​ឲ្យ​មាន​សេចក្ដី​រុងរឿង​នៅ​ក្នុង​ស្រុក​របស់​យើង