ទំនុកតម្កើង 61:1-4

ទំនុកតម្កើង 61:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សម្រែក​របស់​ទូល‌បង្គំ សូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។ ៙ ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​ព្រះ​ពន្លា របស់​ព្រះ‌អង្គ​រហូត​តទៅ ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ទី​កំបាំង នៃ​ស្លាប​របស់​ព្រះ‌អង្គ។ -បង្អង់

ទំនុកតម្កើង 61:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក ទូល‌អង្វរ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង!។ ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ទូលបង្គំ​ស្រែក​រក​ព្រះអង្គ សូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្ម‌ដា ដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូលបង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។ ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លា របស់​ព្រះអង្គ​រហូត​ត​ទៅ ទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ ព្រះ‌បារមី​របស់​ព្រះអង្គ។ - សម្រាក

ទំនុកតម្កើង 61:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សេចក្ដី​អំពាវ‌នាវ របស់​ទូលបង្គំ សូម​ទ្រង់​សំកាំង​ស្តាប់​ពាក្យ​ទូលបង្គំ​អធិស្ឋាន​ផង កាល​ណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ធ្វើ​ជា​ទី​ជ្រក​ឲ្យ​ទូលបង្គំ គឺ​ជា​ប៉ម​យ៉ាង​មាំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ ទូលបង្គំ​នឹង​អាស្រ័យ​នៅ​ក្នុង​ពន្លា​របស់​ទ្រង់​ជានិច្ច ទូលបង្គំ​នឹង​ជ្រក​នៅ​ទី​កំបាំង ក្រោម​ស្លាប​ទ្រង់។ –បង្អង់

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ