ទំនុកតម្កើង 51:7-10

ទំនុកតម្កើង 51:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។ ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។

ទំនុកតម្កើង 51:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។ សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។ សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។ ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។

ទំនុកតម្កើង 51:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង