ទំនុកតម្កើង 4:1
ទំនុកតម្កើង 4:1 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ ពេលទូលបង្គំអំពាវនាវ សូមមានព្រះបន្ទូលឆ្លើយមកទូលបង្គំផង! ពេលទូលបង្គំមានសេចក្ដីតានតឹង ព្រះអង្គប្រទានឲ្យទូលបង្គំបានស្បើយ។ សូមប្រណីសន្ដោសទូលបង្គំ ហើយសូមព្រះសណ្ដាប់សេចក្ដីអធិស្ឋាន របស់ទូលបង្គំផង។
ទំនុកតម្កើង 4:1 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់ដែលរកយុត្តិធម៌ ឲ្យទូលបង្គំអើយ ពេលទូលបង្គំដង្ហោយហៅរកព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង! ពេលទូលបង្គំមានទុក្ខធុរៈ ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយ ។ សូមអាណិតមេត្តាទូលបង្គំ សូមព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំផង។
ទំនុកតម្កើង 4:1 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ កាលណាទូលបង្គំអំពាវនាវ នោះសូមទ្រង់មានបន្ទូលឆ្លើយមក វេលាណាដែលទូលបង្គំបានកើតមានសេចក្ដីចង្អៀត នោះទ្រង់តែងបន្ធូរឲ្យបានទូលាយវិញ ដូច្នេះ សូមមេត្តាប្រោសដល់ទូលបង្គំ ហើយស្តាប់សេចក្ដីអធិស្ឋានរបស់ទូលបង្គំផង