ទំនុកតម្កើង 39:4-5
ទំនុកតម្កើង 39:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតរបស់ទូលបង្គំ និងពីចំនួនថ្ងៃអាយុរបស់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងថា ជីវិតទូលបង្គំស្រួយយ៉ាងណា! មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់
ទំនុកតម្កើង 39:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមប្រាប់ឲ្យទូលបង្គំដឹងថ្ងៃចុងក្រោយ នៃជីវិតរបស់ទូលបង្គំផង តើទូលបង្គំអាចរស់បានប៉ុន្មានថ្ងៃទៀត តើជីវិតទូលបង្គំផុយដល់កម្រិតណា? ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក
ទំនុកតម្កើង 39:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំដឹងពីចុងបំផុតនៃទូលបង្គំ ហើយពីចំនួនថ្ងៃអាយុនៃទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានដឹងជាមានជីវិតស្រួយ អម្បាលម៉ានទៅ មើលទ្រង់បានធ្វើឲ្យថ្ងៃអាយុនៃទូលបង្គំបានខ្លី ប្រវែង១ចំអាមដៃ ហើយជំនួរជីវិតរបស់ទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះទ្រង់ មែនហើយ គ្រប់មនុស្ស ទោះទាំងមនុស្សនៅក្នុង សណ្ឋានពេញវ័យ នោះក៏ឥតប្រយោជន៍ទទេដែរ។ –បង្អង់