ទំនុកតម្កើង 37:7-9

ទំនុកតម្កើង 37:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។ ព្រះ‌អម្ចាស់​នឹង​កាត់‌កាល់​អស់​អ្នក ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ តែ​អស់​អ្នក​ដែល​សង្ឃឹម​លើ​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក។

ទំនុកតម្កើង 37:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​ក្តៅ​ចិត្ត​នឹង​អ្នក ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។ ៙ ចូរ​រម្ងាប់​កំហឹង ហើយ​បោះ‌បង់​ចិត្តក្រេវ​ក្រោធ​ចោល​ចេញ កុំ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​ចិត្ត​ក្ដៅ​ក្រហាយ នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​តែ​ប៉ុណ្ណោះ។ ព្រោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ តែ​អស់​អ្នក​ដែល​រង់‌ចាំ​ព្រះ‌យេហូវ៉ា នឹង​បាន​ទទួល​ទឹក​ដី​ជា​មត៌ក។