ទំនុកតម្កើង 20:4-5
ទំនុកតម្កើង 20:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជា តាមតែទ្រង់ប្រាថ្នា និងធ្វើឲ្យគម្រោងការ របស់ព្រះរាជាបានសម្រេចទាំងអស់!។ យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
ទំនុកតម្កើង 20:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ សូមព្រះអង្គប្រោសប្រទាន តាមបំណងប្រាថ្នារបស់ព្រះករុណា ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន របស់ព្រះករុណាបានសម្រេច! សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ នឹងជ័យជម្នះរបស់ព្រះករុណា ហើយលើកទង់ជ័យឡើង ក្នុងព្រះនាមនៃព្រះរបស់យើង។ សូមព្រះយេហូវ៉ាសម្រេចតាម អស់ទាំងសំណូមរបស់ព្រះករុណាផង។
ទំនុកតម្កើង 20:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ សូមឲ្យព្រះបានប្រោសដល់ទ្រង់តាមបំណងព្រះទ័យ ហើយធ្វើសំរេចតាមគ្រប់ទាំងគំនិតរបស់ព្រះករុណា យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះ ហើយនឹងលើកទង់ជ័យឡើង ដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំ សូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំង សេចក្ដីសំណូមរបស់ព្រះករុណាផង។