ទំនុកតម្កើង 2:7-8
ទំនុកតម្កើង 2:7-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ខ្ញុំនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ា មានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ ។ ចូរសូមពីយើង នោះយើងនឹងឲ្យសាសន៍ទាំងឡាយ ទៅអ្នកទុកជាមត៌ក និងចុងផែនដីទាំងមូល ទុកជាកម្មសិទ្ធិរបស់អ្នក។
ទំនុកតម្កើង 2:7-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹងប្រកាសក្រឹត្យរបស់ព្រះអម្ចាស់ ព្រះអង្គមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ «ព្រះអង្គជាបុត្ររបស់យើង! គឺយើងដែលបានបង្កើតព្រះអង្គនៅថ្ងៃនេះ ។ បើព្រះអង្គសុំ យើងនឹងប្រគល់ប្រជាជាតិនានា ឲ្យព្រះអង្គទុកជាមត៌ក យើងក៏នឹងប្រគល់ផែនដីទាំងមូល ឲ្យព្រះអង្គទុកជាកម្មសិទ្ធិដែរ។
ទំនុកតម្កើង 2:7-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន បន្ទូលនឹងអញថា ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ ចូរសូមពីអញ នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក ហើយអស់ទាំងចុងផែនដីទុកជាកេរ្តិ៍អាកររបស់ឯង