ទំនុកតម្កើង 18:32-34
ទំនុកតម្កើង 18:32-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកម្លាំង និងប្រទានឲ្យមាគ៌ារបស់ខ្ញុំបានល្អឥតខ្ចោះ។ ព្រះអង្គប្រោសប្រទានឲ្យខ្ញុំ រត់លឿនដូចសត្វក្ដាន់ ហើយឲ្យខ្ញុំអាចឈរនៅទីខ្ពស់។ ព្រះអង្គបង្ហាត់ខ្ញុំឲ្យស្ទាត់ជំនាញខាងធ្វើសឹក និងឲ្យខ្ញុំមានកម្លាំងយឹតធ្នូលង្ហិនបាន។
ទំនុកតម្កើង 18:32-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។ ព្រះអង្គធ្វើឲ្យជើងខ្ញុំបានដូចជាជើងក្តាន់ ហើយដាក់ខ្ញុំឲ្យឈរយ៉ាងមាំនៅទីខ្ពស់។ ព្រះអង្គបង្ហាត់ដៃខ្ញុំឲ្យស្ទាត់ជំនាញក្នុងចម្បាំង ហើយឲ្យដៃខ្ញុំអាចយឹតធ្នូលង្ហិនបាន។
ទំនុកតម្កើង 18:32-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ ទ្រង់ធ្វើឲ្យជើងទូលបង្គំបានដូចជាជើងក្តាន់ ក៏ដាក់ទូលបង្គំឲ្យឈរ នៅកន្លែងខ្ពស់របស់ទូលបង្គំ ទ្រង់បង្ហាត់ដៃទូលបង្គំឲ្យស្ទាត់ច្បាំង ឲ្យដៃទូលបង្គំអាចដំឡើងធ្នូលង្ហិនបាន។