ទំនុកតម្កើង 18:16-19

ទំនុកតម្កើង 18:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ព្រះ‌អង្គ​បាន​លូក​ព្រះ‌ហស្ដ​ពី​លើ​ស្ថាន​ដ៏​ខ្ពស់ មក​ចាប់​ខ្ញុំ ព្រះ‌អង្គ​ស្រង់​ខ្ញុំ​ចេញ​ពី​ទឹក​ធំ ព្រះ‌អង្គ​បានរំ​ដោះ​ខ្ញុំ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដែរ ដ្បិត​គេ​មាន​កម្លាំង​ជាង​ខ្ញុំ។ នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​ទុក្ខ​វេទនា គេ​នាំ​គ្នា​សង្ខុញ មក​លើ​ខ្ញុំ ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ជំនួយ​របស់​ខ្ញុំ។ ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ចេញ​ទៅ​ឯ​ទី​ធំ​ទូលាយ ព្រះ‌អង្គ​រំ​ដោះ​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​រីករាយ​នឹង​ខ្ញុំ។

ទំនុកតម្កើង 18:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​បាន​លាត​ព្រះ‌ហស្ដ​ពី​ស្ថាន​លើ​មក​រក​ខ្ញុំ ព្រះអង្គ​ស្រង់​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​ទឹក​សមុទ្រ ព្រះអង្គ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី ខ្មាំង​សត្រូវ​ដ៏​ខ្លាំង​ពូកែ ហើយ​ឲ្យ​ខ្ញុំ​រួច​ផុត​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​មាន​កម្លាំង ខ្លាំង​ជាង​ខ្ញុំ​ផង។ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខ​វេទនា អ្នក​ទាំង​នោះ​នាំ​គ្នា​មក​វាយ​ប្រហារ​ខ្ញុំ ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​បង្អែក​របស់​ខ្ញុំ។ ព្រះអង្គ​បាន​នាំ​ខ្ញុំ​ចេញ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ព្រះអង្គ​រំដោះ​ខ្ញុំ មក​ពី​ព្រះអង្គ​ស្រឡាញ់​ខ្ញុំ។