ទំនុកតម្កើង 17:6-7
ទំនុកតម្កើង 17:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ទូលបង្គំបានអំពាវនាវរកព្រះអង្គ ដ្បិតព្រះអង្គនឹងឆ្លើយតបមកទូលបង្គំ សូមផ្អៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យទូលបង្គំផង! ឱព្រះសង្គ្រោះនៃអស់អ្នក ដែលស្វែងរកទីពឹងជ្រក ក្រោមព្រះហស្តស្តាំរបស់ព្រះអង្គ ឲ្យរួចពីពួកបច្ចាមិត្តអើយ សូមសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គផង។
ទំនុកតម្កើង 17:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ដ្បិតព្រះអង្គតែងតែឆ្លើយតបនឹងទូលបង្គំ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំផង!។ ព្រះអង្គតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសម្តែងព្រះហឫទ័យសប្បុរសដ៏អស្ចារ្យរបស់ព្រះអង្គផង។
ទំនុកតម្កើង 17:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ទូលបង្គំបានអំពាវនាវដល់ទ្រង់ ដ្បិតទ្រង់នឹងមានបន្ទូលឆ្លើយមកទូលបង្គំ សូមទ្រង់ផ្អៀងព្រះកាណ៌ មកស្តាប់ពាក្យរបស់ទូលបង្គំផង ឱព្រះដ៏ជួយសង្គ្រោះដោយព្រះហស្តស្តាំ ចំពោះអស់អ្នកដែលពឹងទ្រង់ ឲ្យគេបានរួចពីអ្នកតតាំងអើយ សូមទ្រង់សំដែងសេចក្ដីសប្បុរសដ៏ប្រាកដច្បាស់មកផង