ទំនុកតម្កើង 138:6-8

ទំនុកតម្កើង 138:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទោះ​បី​ព្រះ‌អម្ចាស់​ខ្ពង់‌ខ្ពស់​បំផុត​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​គិត​ដល់​មនុស្ស​ទន់‌ទាប​ជានិច្ច រីឯ​មនុស្ស​ព្រហើន​វិញ ព្រះអង្គ​ស្គាល់​គេ​ពី​ចម្ងាយ។ នៅ​ពេល​ទូលបង្គំ​ជួប​ប្រទះ​នឹង​ភាព​អាសន្ន ព្រះអង្គ​រក្សា​ការពារ​ជីវិត​ទូលបង្គំ ព្រះអង្គ​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ដ៏​ឃោរ‌ឃៅ ហើយ​សង្គ្រោះ​ទូលបង្គំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ទូលបង្គំ តាម​ព្រះ‌បន្ទូល​សន្យា ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ជានិច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ព្រះអង្គ បាន​បង្កើត​មក​នោះ​ឡើយ!

ទំនុកតម្កើង 138:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ខ្ពស់ ក៏​ព្រះ‌អង្គ​នៅ​តែគិត​ដល់​មនុស្ស​ទន់​ទាបជានិច្ច តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃវិញ ព្រះ‌អង្គ​ស្គាល់​គេ​ពី​ចម្ងាយ។ ៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​កុំ​បោះ‌បង់​ចោល​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ឡើយ។

ទំនុកតម្កើង 138:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ទោះ​បើ​ព្រះ‌យេហូវ៉ា​ទ្រង់​ខ្ពស់ គង់​តែ​ទ្រង់​យល់​ដល់​ពួក​អ្នក​រាបសា​ដែរ តែ​ឯ​មនុស្ស​ឆ្មើង‌ឆ្មៃ ទ្រង់​ស្គាល់​គេ​ពី​ចំងាយ​ហើយ ទោះ​បើ​ទូលបង្គំ​ដើរ​នៅ​កណ្តាល​សេចក្ដី​ទុក្ខ​វេទនា គង់​តែ​ទ្រង់​នឹង​ចំរើន​កំឡាំង​ដល់​ទូលបង្គំ​ផង ទ្រង់​នឹង​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទូលបង្គំ​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំនឿន​របស់​ទូលបង្គំ​បាន ពេញ​ខ្នាត​ឡើង ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​សប្បុរស​របស់​ទ្រង់ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប សូម​ទ្រង់​កុំ​បោះ‌បង់​ចោល​អស់​ទាំង​ស្នាដៃ​នៃ​ព្រះ‌ហស្ត ទ្រង់​ឡើយ។