ទំនុកតម្កើង 13:1-2
ទំនុកតម្កើង 13:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? តើទូលបង្គំត្រូវពិគ្រោះនៅក្នុងចិត្តដល់កាលណា ហើយមានចិត្តព្រួយវាល់ព្រឹក វាល់ល្ងាចដូច្នេះឬ? ខ្មាំងសត្រូវលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៀត?
ទំនុកតម្កើង 13:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? តើទូលបង្គំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តទូលបង្គំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជម្នះលើទូលបង្គំ ដល់កាលណាទៀត?
ទំនុកតម្កើង 13:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ ខ្មាំងសត្រូវនឹងលើកខ្លួនឡើង ទាស់នឹងទូលបង្គំដល់កាលណាទៅ