ទំនុកតម្កើង 122:6-8
ទំនុកតម្កើង 122:6-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរអធិស្ឋានសូមឲ្យក្រុងយេរូសាឡិម បានសេចក្ដីសុខ «សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ បានចម្រុងចម្រើន! សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងកំផែងរបស់អ្នក ហើយសូមឲ្យមានសន្ដិសុខ នៅក្នុងបន្ទាយរបស់អ្នក!» ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំនឹងពោលថា «សូមឲ្យមានសេចក្ដីសុខ នៅក្នុងអ្នក!»។
ទំនុកតម្កើង 122:6-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរនាំគ្នាទូលសូមព្រះអម្ចាស់ប្រទានសន្តិភាព មកក្រុងយេរូសាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខសាន្ត! សូមឲ្យអ្នកដែលរស់នៅខាងក្នុងកំពែងក្រុង បានប្រកបដោយសេចក្ដីសុខ សូមឲ្យវិមាននានានៅក្នុងក្រុង បានសុខក្សេមក្សាន្ត។ ដោយយល់ដល់បងប្អូន និងញាតិមិត្តរបស់ខ្ញុំ ខ្ញុំពោលថា: សូមឲ្យក្រុងយេរូសាឡឹម បានប្រកបដោយសេចក្ដីសុខសាន្ត!
ទំនុកតម្កើង 122:6-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរអធិស្ឋាន ឲ្យក្រុងយេរូសាឡិមបានសេចក្ដីសុខចុះ សូមឲ្យអស់អ្នកដែលស្រឡាញ់ឯង បានសេចក្ដីចំរើន សូមឲ្យមានសេចក្ដីសុខនៅខាងក្នុងកំផែងឯង ហើយសេចក្ដីចំរើននៅក្នុងព្រះរាជវាំងរបស់ឯង ព្រោះយល់ដល់ពួកបងប្អូន នឹងពួកមិត្រសំឡាញ់ របស់អញ បានជានឹងពោលឥឡូវថា សូមឲ្យមានសេចក្ដីសុខ នៅខាងក្នុងឯងចុះ