ទំនុកតម្កើង 121:3-7

ទំនុកតម្កើង 121:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ។ ៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ។ ៙ ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ជីវិត​របស់​អ្នក។

ទំនុកតម្កើង 121:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ជើង របស់​អ្នក​ជំពប់​ដួល ព្រះអង្គ​នឹង​ថែ‌រក្សា​ការពារ​អ្នក ដោយ​ឥត​ធ្វេស‌ប្រហែស ព្រះអង្គ​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។ នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ ហើយ​នៅ​ពេល​យប់ ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​ជីវិត​អ្នក កុំ​ឲ្យ​ការ​អាក្រក់​ណា​មួយ កើត​មាន​ដល់​អ្នក​ឡើយ។

ទំនុកតម្កើង 121:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ មើល ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ ៙ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ​ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ ព្រះ‌យេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក