ទំនុកតម្កើង 121:1-6

ទំនុកតម្កើង 121:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។ ៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ។ ៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ។

ទំនុកតម្កើង 121:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ងើប​មុខ​ឡើង សម្លឹង​ឆ្ពោះ​ទៅ​រក​ភ្នំ តើ​មាន​នរណា​មក​ជួយ​ខ្ញុំ​ឬ​ទេ? គឺ​មាន​តែ​ព្រះ‌អម្ចាស់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ប៉ុណ្ណោះ ដែល​នឹង​យាង​មក​ជួយ​ខ្ញុំ។ ព្រះអង្គ​មិន​បណ្តោយ​ឲ្យ​ជើង របស់​អ្នក​ជំពប់​ដួល ព្រះអង្គ​នឹង​ថែ‌រក្សា​ការពារ​អ្នក ដោយ​ឥត​ធ្វេស‌ប្រហែស ព្រះអង្គ​ដែល​ថែ‌រក្សា​ការពារ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​នឹង​មិន​ងោក‌ងុយ មិន​ផ្ទំ​លក់​សោះ​ឡើយ។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​ការពារ​អ្នក ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្ដាំ ធ្វើ​ជា​ម្លប់​របស់​អ្នក។ នៅ​ពេល​ថ្ងៃ ព្រះ‌អាទិត្យ​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ឡើយ ហើយ​នៅ​ពេល​យប់ ព្រះ‌ច័ន្ទ​ក៏​នឹង​មិន​ធ្វើ​ទុក្ខ​អ្នក​ដែរ។

ទំនុកតម្កើង 121:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្ដី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ នឹង​ផែនដី។ ៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ មើល ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ ៙ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ​ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ

ទំនុកតម្កើង 121:1-6

ទំនុកតម្កើង 121:1-6 គខបទំនុកតម្កើង 121:1-6 គខបទំនុកតម្កើង 121:1-6 គខប