ទំនុកតម្កើង 112:1-3
ទំនុកតម្កើង 112:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។
ទំនុកតម្កើង 112:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
ទំនុកតម្កើង 112:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរសរសើរដល់ព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ដល់ព្រះយេហូវ៉ា ហើយមានសេចក្ដីអំណរជាខ្លាំង ចំពោះសេចក្ដីបង្គាប់របស់ទ្រង់ ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ ចំណែកធនធាន នឹងទ្រព្យសម្បត្តិ រមែងមាននៅក្នុងផ្ទះគេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះក៏គង់នៅជាដរាប