ទំនុកតម្កើង 105:4-6
ទំនុកតម្កើង 105:4-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គឥតឈប់ឈរឡើយ! ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ អ្នករាល់គ្នាជាពូជពង្សរបស់លោកអប្រាហាំ ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើសអើយ
ទំនុកតម្កើង 105:4-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ! ចូរនឹកចាំពីស្នាព្រះហស្ដដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ ពីការអស្ចារ្យ និងការជំនុំជម្រះ ដែលព្រះអង្គបានសម្រេច ឱពូជពង្សរបស់លោកអ័ប្រាហាំ ជាអ្នកបម្រើរបស់ព្រះអង្គ គឺកូនចៅរបស់លោកយ៉ាកុប ជាពួកអ្នកដែលព្រះអង្គបានជ្រើសរើសអើយ!
ទំនុកតម្កើង 105:4-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូររកព្រះយេហូវ៉ា នឹងព្រះចេស្តារបស់ទ្រង់ ចូររកព្រះភក្ត្រទ្រង់ជានិច្ច ត្រូវឲ្យនឹកចាំពីការអស្ចារ្យដែលទ្រង់បានធ្វើ ហើយពីការចំឡែក នឹងបញ្ញត្តទាំងប៉ុន្មាន ដែលចេញពីព្រះឱស្ឋទ្រង់មក ឱពូជពង្សនៃអ័ប្រាហាំ ជាអ្នកបំរើទ្រង់ គឺអស់ទាំងកូនចៅរបស់យ៉ាកុប ជាពួកអ្នករើសតាំងរបស់ទ្រង់អើយ