ទំនុកតម្កើង 102:1-2
ទំនុកតម្កើង 102:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមមេត្តាទទួលពាក្យដែលទូលបង្គំ ស្រែកអង្វរនេះផង! នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភ័ក្ត្រឡើយ! នៅថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គ សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង! សូមឆ្លើយតបមកទូលបង្គំជាប្រញាប់!
ទំនុកតម្កើង 102:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ បានឮដល់ព្រះអង្គ សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
ទំនុកតម្កើង 102:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់ សូមកុំលាក់ព្រះភក្ត្រទ្រង់នឹងទូលបង្គំ ក្នុងថ្ងៃ ដែលទូលបង្គំមានសេចក្ដីទុក្ខលំបាកឡើយ សូមផ្ទៀងព្រះកាណ៌ទ្រង់មកឯទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកទូល នោះសូមឆ្លើយមកទូលបង្គំជាប្រញាប់