ទំនុកតម្កើង 100:1-3
ទំនុកតម្កើង 100:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា! ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ! ៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
ទំនុកតម្កើង 100:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សនៅលើផែនដី ទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់! ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! ចូរដឹងថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន! ព្រះអង្គបានបង្កើតយើងមក យើងជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយជាប្រជាជនដែលព្រះអង្គថែរក្សា។
ទំនុកតម្កើង 100:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាល បណ្តាជននៅផែនដីអើយ ចូរឡើងសំឡេងដោយអំណរថ្វាយ ព្រះយេហូវ៉ា ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់