សុភាសិត 6:6-11

សុភាសិត 6:6-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារ‌ណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មានប្រាជ្ញា​ឡើង។ វា​គ្មានមេ គ្មាន​អ្នក​ត្រួតត្រា ឬ​គ្មាន​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង ទុក​នៅ​ក្នុង​រដូវ​ចម្រូត​បាន។ ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់? ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច យ៉ាង​នោះ សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:6-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​កម្ជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។ វា​គ្មាន​អ្នក​ត្រួត‌ត្រា គ្មាន​មេ​កើយ គ្មាន​ថៅ‌កែ​ទេ តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចម្រូត វា​សន្សំ​ស្បៀង​ទុក។ ជន​កម្ជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត? តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង? អ្នក​ចង់​ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច ដេក​ឱប​ដៃ​បន្តិច។ ធ្វើ​ដូច្នេះ អ្នក​នឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។

ចែក​រំលែក
អាន សុភាសិត 6

សុភាសិត 6:6-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ ចូរ​ទៅ​មើល​ស្រមោច​ចុះ ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន ប្រាជ្ញា​ឡើង វា​គ្មាន​នាយ គ្មាន​អ្នក​កាន់‌កាប់​ការ ឬ​អ្នក​គ្រប់‌គ្រង​ឡើយ គង់​តែ​វា​ផ្គត់‌ផ្គង់​អាហារ​វា​នៅ​ខែ​ប្រាំង ហើយ​ក៏​ប្រមូល​ស្បៀង​ទុក នៅ​ក្នុង​រដូវ​ចំរូត​ផង ឱ​មនុស្ស​ខ្ជិល​ច្រអូស​អើយ តើ​ឯង​នឹង​ដេក​ដល់​កាល​ណា តើ​ដល់​កាល​ណា​បាន​ឯង​ក្រោក​ពី​ការ​ដេក​លក់ ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​នឹង​ដេក​បន្តិច យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោមក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​អ្នក​កាន់​គ្រឿង​អាវុធ។

ចែក​រំលែក
អាន សុភាសិត 6