សុភាសិត 6:16-19
សុភាសិត 6:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
សុភាសិត 6:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ ហើយមិនអាចទ្រាំទ្របានគឺ: ការវាយឫកខ្ពស់ ការពោលពាក្យកុហក ការបង្ហូរឈាមជនស្លូតត្រង់ ការរិះគិតធ្វើអំពើទុច្ចរិត ការរត់ទៅប្រព្រឹត្តអំពើអាក្រក់ ធ្វើជាសាក្សីក្លែងក្លាយ ដែលពោលពាក្យមិនពិត និងការបង្កជម្លោះបំបាក់បំបែកបងប្អូន។
សុភាសិត 6:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មាន៦មុខ ដែលព្រះយេហូវ៉ាទ្រង់ស្អប់ អើ មាន៧ផង ដែលទ្រង់ខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ១ អណ្តាតភូតភរ១ ដៃដែលកំចាយឈាមមនុស្សឥតទោស១ ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់១ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់១ នឹងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត១ ហើយមនុស្សដែលសាបព្រោះសេចក្ដីទាស់ទែងគ្នាក្នុងពួកបងប្អូន១ដែរ។