សុភាសិត 4:4-7

សុភាសិត 4:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជីតា​ឯង​បាន​បង្រៀន​ឪពុក​ថា៖ «ចូរ​កូន​ចង​ចាំ​ពាក្យ​របស់​ឪពុក​ទុក​ក្នុង​ចិត្ត ចូរ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ឪពុក នោះ​កូន​នឹង​មាន​ជីវិត។ ចូរ​រក​ប្រាជ្ញា និង​ការ​ចេះ​ដឹង​ឲ្យ​បាន។ មិន​ត្រូវ​បំភ្លេច ឬ​ងាក​ចេញ​ពី​ពាក្យ​របស់​ឪពុក​ឡើយ។ កុំ​បោះ‌បង់​ប្រាជ្ញា​ឲ្យ​សោះ នោះ​ប្រាជ្ញា​នឹង​ការពារ​កូន ចូរ​ស្រឡាញ់​ប្រាជ្ញា នោះ​ប្រាជ្ញា​នឹង​ថែ‌រក្សា​កូន។ រីឯ​ប្រភព​នៃ​ប្រាជ្ញា​ចាប់​ផ្ដើម​ដូច​ត​ទៅ: គឺ​ត្រូវ​រក​ប្រាជ្ញា​ឲ្យ​បាន ហើយ​ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង។

ចែក​រំលែក
អាន សុភាសិត 4

សុភាសិត 4:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឪពុក​បាន​បង្រៀន​យើង​ដោយ​ពាក្យ​ថា «ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្ដាំ​របស់​យើង ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ ដែល​មាត់​យើង​ពោល​ដែរ។ កុំ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ​ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បម្រុង​ឯង។ ការ​ចាប់​ផ្ដើម​ឲ្យ​មាន​ប្រាជ្ញា គឺ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។

ចែក​រំលែក
អាន សុភាសិត 4

សុភាសិត 4:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឪពុក​បាន​បង្រៀន​អញ​ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ​ដែល​មាត់​អញ​ពោល​ដែរ កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង

ចែក​រំលែក
អាន សុភាសិត 4