សុភាសិត 30:11-23

សុភាសិត 30:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។ ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។ ជន​ប្រភេទ​ខ្លះ​វាយ‌ឫក​ខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃ។ ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។ ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!» «សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួត‌ហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។ មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថ‌ភាព​ដែល​ខ្ញុំ​អាច​យល់​បាន គឺ​ផ្លូវ​ដែល​ត្មាត​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។ ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។ មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ព្រោះ​ផែនដី​ទ្រាំ​ពុំ​បាន គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌ ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:11-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​សម័យ​មួយដែល​មនុស្ស ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង។ មាន​សម័យ​មួយដែល​មនុស្ស​មើល​ខ្លួន​ឯង ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជម្រះ សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ។ មាន​សម័យ​មួយដែល​មនុស្ស មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង។ មាន​សម័យ​មួយដែល​មនុស្ស មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កម្សត់​ទុគ៌ត ពី​កណ្ដាល​ចំណោម​មនុស្ស​លោក​ផង។ ឈ្លើង​មាន​កូន​ញី​ពីរ វា​ស្រែក​ថា «ឲ្យ​ខ្ញុំ ឲ្យ​ខ្ញុំ​មក!» មាន​ការ​បី​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត ក៏​មាន​បួន​ផង ដែល​មិន​ចេះ​ថា «ល្មម» នោះ​ឡើយ គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​មួយ ពោះ​ស្ត្រី​អារ​មួយ ដី​ដែល​មិន​បាន​ទឹក​ជោក​មួយ និង​ភ្លើង ដែល​មិន​ចេះ​ថា «ល្មម​ហើយ» មួយ​ដែរ។ ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល​ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។ មាន​សេចក្ដី​បី​មុខ ដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ អើ​ក៏​មាន​បួន​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន គឺ​ជា​ដំណើរ​របស់​ឥន្ទ្រី​ហើរ​នៅ​លើ​អាកាស ដំណើរ​នៃ​ពស់​លូន​នៅ​លើ​ថ្ម ដំណើរ​នាវា​បើក​នៅ​កណ្ដាល​សមុទ្រ ហើយ​ដំណើរ​មនុស្ស​កំលោះ នៅ​ចំពោះ​ស្ត្រី​ក្រមុំ។ ឯ​ដំណើរ​របស់​ស្រី​ពេស្យា​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា «ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ»។ មាន​ការ​បី​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​បួន​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន គឺ​បាវ​បម្រើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​មួយ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​មួយ ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្តី​នោះ​មួយ និង​ស្រី​បម្រើ​ដែល​ជា​អ្នក​ស៊ី​មត៌ក ចៅ‌ហ្វាយ​វា​មួយ។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:11-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ជន​ប្រភេទ​ខ្លះ​ដាក់​បណ្ដាសា​ឪពុក ហើយ​មិន​ដែល​ដឹង​គុណ​ម្ដាយ​ទេ។ ជន​ប្រភេទ​ខ្លះ​ស្មាន​ថា ខ្លួន​ជា​មនុស្ស​បរិសុទ្ធ ក៏​ប៉ុន្តែ គេ​មិន​ដែល​ជម្រះ​អំពើ​សៅហ្មង​ចេញ​ពី​ខ្លួន​ឡើយ។ ជន​ប្រភេទ​ខ្លះ​វាយ‌ឫក​ខ្ពស់ ហើយ​មើល‌ងាយ​អ្នក​ដទៃ។ ជន​ប្រភេទ​ខ្លះ​មាន​ធ្មេញ​មុត​ដូច​ដាវ ថ្គាម​ដូច​កាំបិត គេ​ប្រុង​តែ​ត្របាក់​លេប​មនុស្ស​ទុគ៌ត​ឲ្យ​វិនាស​សូន្យ​ពី​ផែនដី ហើយ​លុប​បំបាត់​មនុស្ស​ក្រីក្រ​ឲ្យ​អស់​ពី​ចំណោម​មនុស្ស​លោក។ ឈ្លើង​មាន​កូន​ពីរ​ដែល​មាន​ឈ្មោះ​ថា «សុំ!» «សុំ!»។ មាន​ការ​បី​បួន​យ៉ាង​ដែល​មិន​ចេះ​ស្កប់ និង​មិន​ចេះ​ឆ្អែត‌ឆ្អន់ គឺ​ស្ថាន​មច្ចុរាជ ស្ត្រី​អារ ដី​ហួត‌ហែង និង​ភ្លើង​ដែល​ឆេះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។ មាន​រឿង​បី​បួន​យ៉ាង ហួស​ពី​សមត្ថ‌ភាព​ដែល​ខ្ញុំ​អាច​យល់​បាន គឺ​ផ្លូវ​ដែល​ត្មាត​ហើរ​លើ​មេឃ ផ្លូវ​ដែល​សត្វ​ពស់​លូន​លើ​ថ្ម ផ្លូវ​សំពៅ​នៅ​កណ្ដាល​សមុទ្រ និង​ផ្លូវ​ដែល​នាំ​ឲ្យ​បុរស​ទៅ​រក​ស្រី​ក្រមុំ។ ស្ត្រី​ផិត​ក្បត់ តែងតែ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​នាង​បរិភោគ រួច​ជូត​មាត់ ទាំង​ពោល​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ទេ។ មាន​រឿង​បី​បួន​យ៉ាង​ដែល​ធ្វើ​ឲ្យ​ក្រឡាប់​ផែនដី ព្រោះ​ផែនដី​ទ្រាំ​ពុំ​បាន គឺ​មនុស្ស​ខ្ញុំ​គេ​ឡើង​សោយ​រាជ្យ មនុស្ស​ខ្លៅ​មាន​អាហារ​បរិបូណ៌ ស្ត្រី​ចិត្ត​អាក្រក់​មាន​ប្ដី និង​អ្នក​បម្រើ​យក​ប្ដី​របស់​ចៅហ្វាយ​ស្រី។

ចែក​រំលែក
អាន សុភាសិត 30

សុភាសិត 30:11-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​សម័យ​១ ដែល​មនុស្ស​ហ៊ាន​ជេរ​ដល់​ឪពុក​ខ្លួន ហើយ​មិន​ឲ្យ​ពរ​ដល់​ម្តាយ​ផង មាន​សម័យ​១ ដែល​មនុស្ស​មើល​ខ្លួន​ឯង​ស្មាន​ថា​បរិសុទ្ធ ប៉ុន្តែ គេ​មិន​ទាន់​បាន​លាង​ជំរះ​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ​ចេញ​នៅ​ឡើយ​ទេ មាន​សម័យ​១ ដែល​មនុស្ស​មាន​ឫក​ខ្ពស់​យ៉ាង​ណា​ហ្ន៎ ហើយ​មាន​ភ្នែក​ឆ្មើង‌ឆ្មៃ​ផង មាន​សម័យ​១ ដែល​មនុស្ស​មាន​ធ្មេញ​ដូច​ជា​ដាវ ហើយ​មាន​ថ្គាម​ដូច​ជា​កាំបិត ដើម្បី​ខាំ​ស៊ី​មនុស្ស​ទាល់​ក្រ​ឲ្យ​បាត់​ចេញ​ពី​លើ​ផែនដី​ទៅ ព្រម​ទាំង​ពួក​កំសត់​ទុគ៌ត​ពី​កណ្តាល​ចំណោម​មនុស្ស​លោក​ផង។ ឈ្លើង​មាន​កូន​ញី​២ វា​ស្រែក​ថា ចូរ​ឲ្យ ចូរ​ឲ្យ​មក​ចុះ មាន​សេចក្ដី​៣​មុខ ដែល​មិន​ចេះ​ស្កប់​ចិត្ត​ឡើយ ក៏​មាន​៤​ផង ដែល​មិន​ចេះ​ថា «ល្មម» នោះ​ឡើយ គឺ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​១ ពោះ​ស្ត្រី​អារ​១ ដី​ដែល​មិន​បាន​ទឹក​ជោក​១ ហើយ​នឹង​ភ្លើង​ដែល​មិន​ចេះ​ថា«ល្មម​ហើយ»១​ដែរ។ ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។ មាន​សេចក្ដី​៣​មុខដែល​អស្ចារ្យ​ហួស​គំនិត​ខ្ញុំ អើ ក៏​មាន​៤​ផង ដែល​ខ្ញុំ​រក​ស្គាល់​មិន​បាន គឺ​ជា​ដំណើរ​របស់​ឥន្ទ្រី​ហើរ​នៅ​លើ​អាកាស​១ ដំណើរ​នៃ​ពស់​លូន​នៅ​លើ​ថ្ម​១ ដំណើរ​នាវា​បើក​នៅ​កណ្តាល​សមុទ្រ​១ ហើយ​ដំណើរ​មនុស្ស​កំឡោះ​នៅ​ចំពោះ​ស្ត្រី​ក្រមុំ​១។ ឯ​ដំណើរ​របស់​ស្រី​សំផឹង​រមែង​យ៉ាង​ដូច្នេះ គឺ​វា​ស៊ី​ហើយ​ជូត​មាត់ រួច​ពោល​ថា ខ្ញុំ​គ្មាន​ធ្វើ​បាប​អ្វី​សោះ។ មាន​សេចក្ដី​៣​មុខ ដែល​ធ្វើ​ឲ្យ​ផែនដី​ញ័រ ក៏​មាន​៤​ផង ដែល​ផែនដី​ទ្រាំ​មិន​បាន គឺ​បាវ​បំរើ​ដែល​បាន​ឡើង​ធ្វើ​ជា​ស្តេច​១ មនុស្ស​ឥត​របប ដែល​បាន​អាហារ​បរិបូរ​១ ស្ត្រី​គួរ​ខ្ពើម​ដែល​យក​ប្ដី​នោះ​១ ហើយ​ខ្ញុំ​ស្រី​ដែល​ជា​អ្នក​ស៊ី​មរដក​ចៅហ្វាយ​វា​១។

ចែក​រំលែក
អាន សុភាសិត 30