សុភាសិត 26:20-22
សុភាសិត 26:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលណាអស់អុស ភ្លើងក៏រលត់ ពេលណាអស់មនុស្សនិយាយមួលបង្កាច់គេ ជម្លោះក៏បាត់អស់ដែរ។ មនុស្សអុជអាលធ្វើឲ្យមានជម្លោះកាន់តែខ្លាំងឡើងៗ ប្រៀបដូចជាធ្យូង និងអុស ដែលធ្វើឲ្យភ្លើងរឹតតែឆេះឡើង។ ពាក្យសម្ដីរបស់មនុស្សអុជអាល ប្រៀបដូចជាចំណីយ៉ាងឆ្ងាញ់ជាប់ចិត្ត។
សុភាសិត 26:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ។ មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ ពាក្យសម្ដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចូលទៅក្នុងពោះរបស់មនុស្ស។
សុភាសិត 26:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទីណាដែលឥតមានឧស នោះភ្លើងក៏រលត់ ហើយទីណាដែលឥតមានអ្នកបេះបួយ នោះសេចក្ដីទាស់ទែងគ្នាក៏បាត់អស់ទៅដែរ មនុស្សដែលចេះតែរករឿង គេរមែងអុចអាលឲ្យមានសេចក្ដីទាស់ទែងគ្នា ឧបមាដូចជាដាក់ធ្យូងនៅលើរងើកភ្លើង ហើយដូចជាដាក់ឧសនៅលើភ្លើងដែរ ពាក្យសំដីរបស់មនុស្សបេះបួយ ធៀបដូចជាចំណីដែលឆ្ងាញ់ពិសា ក៏ចុះទៅដល់ខាងក្នុងរបស់មនុស្ស