សុភាសិត 2:1-7

សុភាសិត 2:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កូន​អើយ បើ​ឯង​ទទួល​ពាក្យ​យើង ហើយ​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោ‌បល់ អើ បើ​ឯង​ស្រែក​ហៅ​រក​តម្រិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោ‌បល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​តម្រិះ​នឹង​យោ‌បល់ នោះ​ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​មក ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មាន​ប្រ‌យោជន៍ សម្រាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កូន​អើយ ចូរ​ចង​ចាំ​ដំបូន្មាន​របស់​ឪពុក កុំ​ភ្លេច​សេចក្ដី​ដែល​ឪពុក​ផ្ដែផ្ដាំ​នេះ​ឡើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ពិចារណា​ឲ្យ​យល់។ ចូរ​យក​តម្រិះ​មក​ធ្វើ​ជា​ជំនួយ ហើយ​យក​ការ​ដឹង​ខុស​ត្រូវ​មក​ធ្វើ​ជា​ទី​ពឹង។ ចូរ​ខំ​ប្រឹង​ស្វែង​រក​ប្រាជ្ញា ដូច​ស្វែង​រក​ប្រាក់ និង​ដូច​ជីក​ដី​រក​កំណប់។ ធ្វើ​ដូច្នេះ ទើប​កូន​យល់​អំពី​ការ​គោរព កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាច​ស្គាល់​ព្រះអង្គ​បាន​ទៀត​ផង។ មាន​តែព្រះ‌អម្ចាស់​ទេ​ដែល​ប្រទាន​ប្រាជ្ញា។ ចំណេះ​វិជ្ជា និង​ការ​ដឹង​ខុស​ត្រូវ សុទ្ធ​តែ​មក​ពី​ព្រះអង្គ​ទាំង​អស់។ ព្រះអង្គ​ជួយ​មនុស្ស​ទៀង​ត្រង់ ហើយ​ធ្វើ​ជា​ខែល​ការពារ អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ។

ចែក​រំលែក
អាន សុភាសិត 2

សុភាសិត 2:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កូន​អើយ បើ​ឯង​នឹង​ទទួល​ពាក្យ​អញ ហើយ​នឹង​ប្រមូល​ពាក្យ​បណ្តាំ​របស់​អញ ទុក​នៅ​ជាប់​នឹង​ឯង ដើម្បី​ឲ្យ​បាន​ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យោបល់ អើ បើ​ឯង​ស្រែក​ហៅ​រក​ដំរិះ ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង សូម​ឲ្យ​បាន​យោបល់ បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ‌អង្គ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះនឹង​យោបល់ នោះ​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ទ្រង់​មក ទ្រង់​បំរុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់

ចែក​រំលែក
អាន សុភាសិត 2