សុភាសិត 15:4-7

សុភាសិត 15:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​អណ្ដាត​ដ៏​លំ​ហើយ នោះ​ជា​ដើម​ឈើ​នៃ​ជីវិត តែ​បើ​មាន​សេចក្ដី​វៀច​វិញ នោះ​នាំ​ឲ្យ​វិញ្ញាណ​បាក់​បែក​ទៅ។ មនុស្ស​ល្ងី‌ល្ងើ​តែង​តែ​ស្អប់ សេចក្ដី​ប្រៀន‌ប្រដៅ​របស់​ឪពុក តែ​អ្នក​ណា​ដែល​ស្តាប់​តាម​សេចក្ដី​បន្ទោស នោះ​នឹង​បាន​គំនិត​វាង​វៃ​វិញ។ នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។ បបូរ​មាត់​របស់​មនុស្ស​មាន​ប្រាជ្ញា រមែង​ផ្សាយ​ចេញ​ជា​ចំណេះ តែ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​មិន​មែន​ដូច្នោះ​ទេ។

ចែក​រំលែក
អាន សុភាសិត 15