សុភាសិត 12:1-22
សុភាសិត 12:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។ គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។ ភរិយាថ្លៃថ្នូរតែងតែផ្ដល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។ មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។ ពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសម្ដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។ បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។ មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។ រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអង្ករច្រកឆ្នាំង។ មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។ អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។ មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចម្រើនឡើង។ មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។ មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសម្ដីដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។ មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។ មនុស្សនិយាយការពិតរមែងធ្វើឲ្យមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានអយុត្តិធម៌។ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។ ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
សុភាសិត 12:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។ មនុស្សល្អនឹងប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ា តែព្រះអង្គនឹងកាត់ទោសមនុស្សណា ដែលគិតគូរបង្កើតការអាក្រក់។ គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសរបស់មនុស្សសុចរិត មិនត្រូវរលើងឡើយ។ ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។ អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្ដីឆបោកវិញ។ ពាក្យសម្ដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកម្ចាយឈាម តែមាត់របស់មនុស្សទៀងត្រង់ នឹងជួយឲ្យគេរួចវិញ។ មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិត បានស្ថិតស្ថេរនៅវិញ។ មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។ អ្នកណាដែលគេរាប់អានតិច តែមានបាវបម្រើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែ ខ្វះខាតអាហារវិញ។ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។ មនុស្សអាក្រក់លោភចង់បានទ្រព្យ របស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។ មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។ មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើនោះ នឹងបានសងដល់អ្នកនោះវិញ។ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួន ជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីទូន្មានវិញ។ សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសម្ដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាត គេតែងគ្របបាំងសេចក្ដីខ្មាសវិញ។ អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។ មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។ បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្ដាតភូតភរ នោះនៅតែមួយភ្លែតទេ។ ការឆបោករមែងនៅក្នុងចិត្តនៃមនុស្ស ដែលគិតគូរបង្កើតការអាក្រក់ តែមានអំណរសម្រាប់មនុស្ស ដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។ មនុស្សសុចរិតនឹងមិនត្រូវកើតមាន សេចក្ដីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងបានឆ្អែតដោយការអាក្រក់។ បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
សុភាសិត 12:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកស្រឡាញ់ការចេះដឹង តែងតែចូលចិត្តទទួលការទូន្មាន រីឯអ្នកដែលមិនព្រមទទួលការរិះគន់ ជាមនុស្សល្ងីល្ងើ។ ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងមនុស្សសប្បុរស តែព្រះអង្គដាក់ទោសមនុស្សមានល្បិច។ គ្មាននរណាពង្រឹងអំណាចរបស់ខ្លួន ដោយអំពើឃោរឃៅបានទេ តែមនុស្សសុចរិតនឹងមិនត្រូវរង្គើឡើយ។ ភរិយាថ្លៃថ្នូរតែងតែផ្ដល់កិត្តិយសឲ្យស្វាមី រីឯប្រពន្ធថោកទាប ប្រៀបដូចជាជំងឺមហារីកនៅក្នុងឆ្អឹងរបស់ប្ដី។ មនុស្សសុចរិតគិតតែពីធ្វើអ្វីដែលស្របច្បាប់ រីឯមនុស្សអាក្រក់គិតតែពីធ្វើអំពើល្មើសច្បាប់។ ពាក្យសម្ដីរបស់មនុស្សអាក្រក់សុទ្ធតែជាអន្ទាក់សម្លាប់គេ រីឯសម្ដីរបស់មនុស្សទៀងត្រង់តែងតែសង្គ្រោះគេវិញ។ បើមនុស្សអាក្រក់រលំ គេគ្មាននៅសល់អ្វីឡើយ តែពូជពង្សរបស់មនុស្សសុចរិតនៅស្ថិតស្ថេរជានិច្ច។ មនុស្សដែលចេះត្រិះរិះពិចារណាតែងតែមានគេសរសើរ រីឯមនុស្សមានចិត្តវៀចវេរតែងតែមានគេមើលងាយ។ រស់នៅជាមនុស្សសាមញ្ញ ហើយមានអ្នកបម្រើតែម្នាក់ នោះប្រសើរជាងវាយឫកហ៊ឺហា តែខ្វះអង្ករច្រកឆ្នាំង។ មនុស្សសុចរិតតែងតែថែទាំសត្វពាហនៈរបស់ខ្លួន រីឯមនុស្សអាក្រក់វិញ គ្មានចិត្តមេត្តាករុណាទាល់តែសោះ។ អ្នកខំប្រឹងធ្វើស្រែចម្ការរមែងមានអាហារបរិភោគឆ្អែត រីឯអ្នកចូលចិត្តព្រោកប្រាជ្ញជាមនុស្សខ្វះការពិចារណា។ មនុស្សពាលតែងតែលោភចង់បានទ្រព្យសម្បត្តិរបស់មនុស្សអាក្រក់ រីឯអ្វីៗដែលមនុស្សសុចរិតធ្វើ រមែងចម្រើនឡើង។ មនុស្សអាក្រក់ជាប់អន្ទាក់ ដោយសារតែពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតតែងតែរួចពីទុក្ខកង្វល់។ មនុស្សម្នាក់ៗរកបានសុភមង្គល ដោយសារពាក្យសម្ដីដូចគេរកប្រាក់បាន ដោយសារខំប្រឹងប្រែងធ្វើការដែរ។ មនុស្សខ្លៅគិតស្មានថាខ្លួនប្រព្រឹត្តត្រូវ រីឯមនុស្សដែលសុខចិត្តទទួលយោបល់ពីអ្នកដទៃ ជាមនុស្សមានប្រាជ្ញា។ មនុស្សខ្លៅឆាប់ច្រឡោតខឹង រីឯមនុស្សឆ្លាតតែងតែចេះទប់ចិត្ត។ មនុស្សនិយាយការពិតរមែងធ្វើឲ្យមានយុត្តិធម៌ រីឯសាក្សីក្លែងក្លាយតែងតែធ្វើឲ្យមានអយុត្តិធម៌។ អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសម្ដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។ ពាក្យពិតនៅមានតម្លៃរហូត រីឯពាក្យភូតភរស្ថិតនៅតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ អ្នកដែលប៉ុនប៉ងធ្វើអំពើអាក្រក់តែងតែលាក់ចិត្តវៀចវេរជានិច្ច រីឯអ្នកកសាងសន្តិភាពតែងតែមានអំណរ។ គ្មានគ្រោះកាចណាកើតមានដល់មនុស្សសុចរិតទេ រីឯមនុស្សអាក្រក់វិញ តែងតែជួបប្រទះនឹងទុក្ខលំបាក។ ព្រះអម្ចាស់ស្អប់មនុស្សកុហក តែព្រះអង្គគាប់ព្រះហឫទ័យនឹងមនុស្សដែលកាន់ពាក្យសច្ចៈ។
សុភាសិត 12:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់ដំរិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។ មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោស ដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់។ គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ។ ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្ដី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយនៅក្នុងឆ្អឹងរបស់ប្ដីវិញ។ អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្ដីឆបោកវិញ។ ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកំចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។ មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញ។ មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។ អ្នកណាដែលគេរាប់អានតិច តែមានបាវបំរើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែខ្វះខាតអាហារវិញ។ មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។ អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។ ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។ មានអន្ទាក់អាក្រក់ នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។ មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើ នោះនឹងបានសងដល់អ្នកនោះវិញ។ មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីដំបូន្មានវិញ។ សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសំដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្ដីខ្មាសវិញ។ អ្នកណាដែលពោលពាក្យពិត នោះរមែងសំដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសំដែងសេចក្ដីកំភូតវិញ។ មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។ បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។ ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្ដីអំណរសំរាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។ មនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្ដីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់។ បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។