ជនគណនា 3:12-13
ជនគណនា 3:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«មើល៍ យើងបានយកពួកលេវីចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ជាស្នងជំនួសកូនច្បងទាំងអស់ដែលកើតពីផ្ទៃ ក្នុងចំណោមពួកអ៊ីស្រាអែល។ ពួកលេវីជាចំណែករបស់យើង ដ្បិតអស់ទាំងកូនច្បងជាចំណែករបស់យើង ព្រោះកាលយើងបានសម្លាប់អស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ នោះយើងបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញទុកសម្រាប់យើង គឺទាំងមនុស្ស និងសត្វជាចំណែករបស់យើង។ យើងជាព្រះយេហូវ៉ា»។
ជនគណនា 3:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។
ជនគណនា 3:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអញ មើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្ស ហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។