ជនគណនា 24:1-14

ជនគណនា 24:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។ លោក​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម លោក​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។ កូន​ចៅ​យ៉ាកុប​អើយ ពន្លា​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រា‌អែល​អើយ ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ! គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។ ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្ត ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ អ្នក​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល អ្នក​នោះ​នឹង​ទទួល​ពរ អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។ ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។ លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា “ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។ ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។

ចែក​រំលែក
អាន ជនគណនា 24

ជនគណនា 24:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រា‌អែល គាត់​មិន​បាន​ចេញ​ទៅ​ស្វែង​រក​មន្ត​អាគម​ដូច​មុន​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​រក​ទី​រហោ‌ស្ថាន​វិញ។ បាឡាម​ងើប​មុខ​ឡើង ឃើញ​សាសន៍​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ​ក៏​យាង​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់ ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់​ខ្លួន​មើល​ឃើញ​ច្បាស់។ ឱ​យ៉ាកុប​អើយ ជំរំ​របស់​អ្នក​ល្អ​ណាស់! ឱ​អ៊ីស្រា‌អែល​អើយ ទី​លំនៅ​របស់​អ្នក ប្រៀប​ដូច​ជា​ដើម​លម៉ើ ដែល​ដុះ​ផ្ដុំ​គ្នា ហើយ​លាត​សន្ធឹង​យ៉ាង​វែង ដូច​សួន​ច្បារ​នៅ​មាត់​ទន្លេ ដូច​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក។ ទឹក​នឹង​ហៀរ‌ហូរ​ពី​ធុង​របស់​គេ ហើយ​ពូជ​របស់​គេ​នឹង​ចម្រើន​ផល​ឡើង​ព្រោះ​មាន​ទឹក​ច្រើន ស្តេច​របស់​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​របស់​គេ​នឹង​បាន​ថ្កើង​ឡើង។ ព្រះ​ដែល​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ស្នែង​នៃ​សត្វ​រមាស​សម្រាប់​គេ គេ​នឹង​ស៊ី​លេប​សាសន៍​នានា​ដែល​ជា​សត្រូវ​របស់​គេ ក៏​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​គេ​នឹង​បាញ់​ទម្លុះ​សត្រូវ​ទាំង​នោះ​ដោយ​ព្រួញ​របស់​គេ។ គេ​បាន​ក្រាប គេ​ដេក​ដូច​ជា​សិង្ហ​ឈ្មោល ក៏​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​នឹង​ហ៊ាន​ដាស់​គេ​ឡើង? មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្ដា‌សា​អ្នក អ្នក​នោះ​ត្រូវ​បណ្ដា‌សា​មិន​ខាន»។ ពេល​នោះ សេចក្ដី‌ក្រោធ​របស់​បាឡាម​ឆួល​ឡើង​ទាស់​នឹង​បាឡាម ហើយ​ស្ដេច​ទះ​ព្រះ‌ហស្ត​សន្ធាប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍! លោក​បាន​ឲ្យ​ពរ​ពួកគេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ។ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​កន្លែង​លោក​វិញ​ទៅ! យើង​បាន​គិត​ថា "យើង​នឹង​លើក​លោក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ" តែ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​លោក​មាន​សក្តិ‌យស​ទេ»។ បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ពួក​អ្នក​នាំ​សារ​ដែល​ព្រះ​ករុណា​បាន​ចាត់​ឲ្យ​ទៅ​ជួប​ទូល‌បង្គំ​ទេ​ឬ​ថា "ទោះ​ជា​ព្រះ‌បាទ​បាឡាក​ប្រទាន​ដំណាក់​របស់​ទ្រង់​មក​ខ្ញុំ មាន​ពេញ​ដោយ​មាស និង​ប្រាក់​ក៏​ដោយ ក៏​ខ្ញុំ​ពុំ​អាច​រំលង​បង្គាប់​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ។ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល នោះ​ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​នោះ​ឯង"? ឥឡូវ​នេះ មើល៍ ទូល‌បង្គំ​នឹង​ទៅ​ជួប​ប្រជាជន​របស់​ទូល‌បង្គំ​វិញ។ សូម​យាង​មក​នេះ ទូល‌បង្គំ​សូម​ទូល​ថ្វាយ​ព្រះ‌ករុណា អំពី​ការ​ដែល​ប្រជាជន​នេះ​នឹង​ធ្វើ​ចំពោះ​ប្រជាជន​របស់​ព្រះករុណា នៅ​ពេល​ខាង​មុខ»។

ចែក​រំលែក
អាន ជនគណនា 24

ជនគណនា 24:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។ លោក​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម លោក​ថ្លែង​ដូច​ត​ទៅ៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។ កូន​ចៅ​យ៉ាកុប​អើយ ពន្លា​របស់​អ្នក​ស្អាត​ណាស់! កូន​ចៅ​អ៊ីស្រា‌អែល​អើយ ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ! គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ ដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។ ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្ដេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។ ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្ត ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ អ្នក​ទាំង​នោះ​ទៀត​ផង។ ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ? អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល អ្នក​នោះ​នឹង​ទទួល​ពរ អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។ ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។ លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា “ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។ ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។

ចែក​រំលែក
អាន ជនគណនា 24

ជនគណនា 24:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាឡាម​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫទ័យ​នឹង​ឲ្យ​ពរ​ដល់​សាសន៍​អ៊ីស្រាអែល​ដូច្នោះ នោះ​គាត់​មិន​បាន​ទៅ​ដូច​ជា​ជាន់​មុន ដើម្បី​នឹង​រក​មន្ត​វិជ្ជា​ការ​ទៀត​ឡើយ គឺ​គាត់​បែរ​មុខ​ទៅ​ឯ​ទី​រហោ‌ស្ថាន​វិញ ក៏​ងើប​ភ្នែក​ឡើង​ឃើញ​សាសន៍​អ៊ីស្រាអែល នៅ​ក្នុង​ត្រសាល តាម​ពូជ​អំបូរ​គេ​រៀង​ខ្លួន នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក៏​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់ ហើយ​ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ក្នុង​ការ​ជាក់‌ស្តែង ហើយ​ជា​អ្នក​ដែល​ក្រាប​ចុះ ដោយ​មាន​ភ្នែក​បើក​ឡើង គឺ​ថា ឱ​យ៉ាកុប​អើយ ត្រសាល​របស់​ឯង​ទាំង​ប៉ុន្មាន​ល្អ​ណាស់​ហ្ន៎ ហើយ​ទី​លំនៅ​ឯង​ផង ឱ​អ៊ីស្រាអែល​អើយ ទី​លំនៅ​ទាំង​នោះ​លយ​វែង​ទៅ ដូច​ជា​ច្រក​ភ្នំ ក៏​ដូច​ជា​ច្បារ​នៅ​មាត់​ទន្លេ ដូច​ជា​ដើម​ក្រឹស្នា​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ ហើយ​ដូច​ជា​ដើម​តាត្រៅ​នៅ​មាត់​ទឹក នឹង​មាន​ទឹក​ហៀរ‌ហូរ​ពី​ថាំង​គេ ហើយ​ពូជ​គេ​នឹង​ចំរើន​ផល​ឡើង ដោយ​មាន​ទឹក​ច្រើន ស្តេច​គេ​នឹង​បាន​ខ្ពស់​ជាង​ស្តេច​អ័កាក់ ហើយ​នគរ​គេ​នឹង​បាន​ថ្កើង​ឡើង ព្រះ‌ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​មាន​កំឡាំង ដូច​ជា​កំឡាំង​នៃ​សត្វ​រមាស គេ​នឹង​ស៊ី​លេប​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​នឹង​គេ ព្រម​ទាំង​បំបាក់​ឆ្អឹង​ឲ្យ​ខ្ទេច ហើយ​បាញ់​ទំលុះ​ដោយ​ព្រួញ​ផង គេ​បាន​ក្រាប ក៏​ដេក​ទៅ​ដូច​ជា​សិង្ហ​ឈ្មោល ហើយ​ដូច​ជា​សិង្ហ​ញី​ផង តើ​អ្នក​ណា​ហ៊ាន​ដាស់​គេ​ឡើង មាន​ពរ​ហើយ អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង តែ​អស់​អ្នក​ណា​ដែល​ដាក់​បណ្តាសា​ឯង នោះ​ត្រូវ​បណ្តាសា​វិញ។ នោះ​បាឡាក​ទ្រង់​មាន​សេចក្ដី​ខ្ញាល់​ក្តៅ​ឡើង​ដល់​បាឡាម ក៏​ទះ​ព្រះ‌ហស្ត​សន្ធាប់​ទៅ​បាឡាម​ថា អញ​បាន​ហៅ​ឯង​មក ដើម្បី​ដាក់​បណ្តាសា​ដល់​ខ្មាំង​សត្រូវ​អញ តែ​មើល ឯង​បាន​ឲ្យ​ពរ​ដល់​គេ គ្រប់​ទាំង​៣​ដង​នេះ​វិញ ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ នោះ​បាឡាម​ទូល​ឆ្លើយ​ថា តើ​ទូលបង្គំ​មិន​បាន​ប្រាប់​ដល់​ពួក​អ្នក​នាំ​សារ​ដែល​ទ្រង់​បាន​ត្រាស់​ប្រើ ឲ្យ​ទៅ​ឯ​ទូលបង្គំ​ទេ​ឬ​អី ថា ទោះ​បើ​ព្រះ‌រាជា​នឹង​ប្រទាន​មាស នឹង​ប្រាក់ ពេញ​ដំណាក់​ទ្រង់ ដល់​ទូលបង្គំ​ក៏​ដោយ គង់​តែ​ទូលបង្គំ​ពុំ​អាច​នឹង​រំលង​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​អំពើ​ល្អ ឬ​អាក្រក់​តាម​ចិត្ត​ទៅ​បាន​ឡើយ សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល គឺ​សេចក្ដី​នោះ​ឯង ដែល​ទូលបង្គំ​នឹង​ថ្លែង​ទៅ មើល ទូលបង្គំ​ត្រឡប់​ទៅ​ឯ​សាសន៍​ទូលបង្គំ​ឥឡូវ​នេះ​ឯង សូម​យាង​មក​នេះ ទូលបង្គំ​នឹង​ប្រកាស​ទូល​ទ្រង់​ពី​ការ​ដែល​សាសន៍​នេះ នឹង​ធ្វើ​ដល់​សាសន៍​ទ្រង់​នៅ​គ្រា​ជាន់​ក្រោយ

ចែក​រំលែក
អាន ជនគណនា 24