ជនគណនា 19:1-19

ជនគណនា 19:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់‌ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។ ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។ បូជា‌ចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ‌ពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។ បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។ បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។ រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូតទល់​ល្ងាច។ នេះ​ជា​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ។ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ គេ​ត្រូវ​យក​ទឹក​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ មក​លាង​ជម្រះ​ខ្លួន នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ​រហូត​ត​ទៅ។ នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប​នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។ អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។

ចែក​រំលែក
អាន ជនគណនា 19

ជនគណនា 19:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​បញ្ញត្តិ​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​គោ​ក្រមុំ​សម្បុរ​ទង់‌ដែង​មួយ ដែល​ឥត​ខ្ចោះ គ្មាន​ស្លាក​ស្នាម ហើយ​មិន​ទាន់​មាន​អ្នក​ណា​ទឹម​នៅ​ឡើយ។ អ្នក​ត្រូវ​ប្រគល់​គោ​នោះ​ឲ្យ​សង្ឃ​អេលាសារ ហើយ​ត្រូវ​យក​វា​ទៅ​ខាង​ក្រៅ​ជំរំ រួច​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។ សង្ឃ​អេលាសារ​ត្រូវ​យក​ឈាម​រប​ស់​វា​ដោយ​ម្រាម​ដៃ ហើយ​ប្រោះ​ឈាម​នោះ​ទៅ​ខាង​មុខ​ត្រសាល​ជំនុំ​ប្រាំពីរ​ដង។ បន្ទាប់​មក ត្រូវ​ដុត​គោ​ក្រមុំ​នោះ​នៅ​ចំពោះ​មុខ​គាត់ គឺ​ត្រូវ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​លាមក។ សង្ឃ​នោះ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ពណ៌​ក្រហម ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​ដុត​គោ​ក្រមុំ​នោះ។ បន្ទាប់​មក សង្ឃ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក​ទើប​គាត់​អាច​ចូល​ក្នុង​ជំរំ​វិញ​បាន តែ​សង្ឃ​នោះ​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ រីឯ​អ្នក​ដែល​បាន​ដុត​គោ​ក្រមុំ នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដោយ​ទឹក ហើយ​ងូត​ទឹក​ចេញ​ដែរ តែ​គាត់​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ បន្ទាប់​មក ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​ស្អាត​ប្រមូល​ផេះ​របស់​គោ​ក្រមុំ​នោះ ទៅ​ទុក​នៅ​កន្លែង​មួយ​ស្អាត​នៅ​ខាង​ក្រៅ​ជំរំ ហើយ​ផេះ​នោះ​ត្រូវ​រក្សា​ទុក​ដើម្បី​ធ្វើ​ជា​ទឹក​សម្រាប់​ពិធី​លាង​សម្អាត​ដល់​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល។ នេះ​ជា​តង្វាយ​លាង​ជម្រះ។ អ្នក​ដែល​ប្រមូល​ផេះ​គោ​ក្រមុំ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​នៅ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ នេះ​ជា​ច្បាប់​រហូត​តទៅ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល និង​អ្នក​ប្រទេស​ក្រៅ ដែល​រស់​នៅ​ក្នុង​ចំណោម​ពួកគេ។ អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ស្លាប់​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ។ អ្នក​នោះ​ត្រូវ​យក​ទឹក​នេះ​មក​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ ទើប​បាន​ស្អាត តែ​បើ​អ្នក​នោះ​មិន​បាន​សម្អាត​ខ្លួន​នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ​ទេ អ្នក​នោះ​នឹង​មិន​បាន​ស្អាត​ឡើយ។ អ្នក​ណា​ដែល​ប៉ះ‌ពាល់​សាកសព​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សម្អាត​ខ្លួន​ចេញ អ្នក​នោះ​ធ្វើ​ឲ្យ​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ជា​សៅ​ហ្មង។ មនុស្ស​បែប​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល ព្រោះ​ទឹក​សម្រាប់​លាង​សម្អាត​មិន​បាន​ប្រោះ​មក​លើ​ខ្លួន ហើយ​អ្នក​នោះ​ត្រូវ​សៅ‌ហ្មង។ សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​តែ​ជាប់​លើ​អ្នក​នោះ​រហូត។ កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ ហើយ​អស់​ទាំង​ភាជនៈ​ដែល​ចំហ គ្មាន​គម្រប​ចង​ភ្ជាប់ នោះ​ក៏​សៅ‌ហ្មង​ដែរ។ អ្នក​ណា​ប៉ះ‌ពាល់​មនុស្ស​ដែល​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ដាវ​នៅ​ទី​វាល ឬ​មនុស្ស​ដែល​ស្លាប់​តាម​ធម្មតា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំ​ពីរ​ថ្ងៃ។ ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បាន​ស្អាត គេ​ត្រូវ​យក​ផេះ​របស់​តង្វាយ​លាង​សម្អាត​ដែល​បាន​ដុត​នោះ មក​ដាក់​ក្នុង​ផើង​មួយ ហើយ​ចាក់​ទឹក​សាប​ពី​លើ។ បន្ទាប់​មក ត្រូវ​ឲ្យ​មនុស្ស​ស្អាត​ម្នាក់​យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ជំរំ លើ​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន លើ​មនុស្ស​ដែល​នៅ​ក្នុង​ជំរំ និង​លើ​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង​ខ្មោច មនុស្ស​ស្លាប់​ដោយ​ដាវ សាក‌សព​ធម្មតា ឬ​បាន​ប៉ះ‌ពាល់​ផ្នូរ។ ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ប្រោះ​លើ​មនុស្ស​សៅ‌ហ្មង នៅ​ថ្ងៃ​ទី​បី និង​នៅ​ថ្ងៃ​ទី​ប្រាំពីរ រួច​ត្រូវ​ជម្រះ​អ្នក​នោះ​ឲ្យ​បាន​ស្អាត​នៅ​ថ្ងៃ​ទី​ប្រាំពីរ។ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ពេល​ល្ងាច អ្នក​នោះ​នឹង​បាន​ស្អាត។

ចែក​រំលែក
អាន ជនគណនា 19

ជនគណនា 19:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់‌ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។ ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។ បូជា‌ចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ‌ពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។ បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។ បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។ រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង​រហូតទល់​ល្ងាច។ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូតទល់​ល្ងាច។ នេះ​ជា​ច្បាប់​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ។ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ គេ​ត្រូវ​យក​ទឹក​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ មក​លាង​ជម្រះ​ខ្លួន នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ​រហូត​ត​ទៅ។ នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប​នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។ អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ‌ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។

ចែក​រំលែក
អាន ជនគណនា 19

ជនគណនា 19:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា នេះ​ជា​បញ្ញត្ត​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​ថា ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឲ្យ​គេ​យក​គោ​ក្រមុំ​១ សម្បុរ​ទង់‌ដែង ឥត​មាន​ស្លាក​ស្នាម ឥត​ខ្ចោះ ដែល​មិន​ទាន់​ទឹម​នៅ​ឡើយ នាំ​វា​មក​ប្រគល់​ឲ្យ​អេលាសារ​ដ៏​ជា​សង្ឃ ត្រូវ​ឲ្យ​លោក​នាំ​យក​ទៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល រួច​ត្រូវ​ឲ្យ​គេ​សំឡាប់​គោ​នោះ នៅ​មុខ​លោក ហើយ​អេលាសារ​ដ៏​ជា​សង្ឃ លោក​ត្រូវ​យក​ឈាម​ដោយ​ម្រាម​ដៃ​ទៅ​ប្រោះ​៧​ដង​នៅ​ខាង​មុខ​ត្រសាល​ជំនុំ រួច​ត្រូវ​ឲ្យ​គេ​ដុត​គោ​នោះ​នៅ​មុខ​លោក ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម នឹង​លាមក​ផង ត្រូវ​ឲ្យ​សង្ឃ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប នឹង​សំពត់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​កំពុង​បញ្ឆេះ​គោ​នោះ រួច​ត្រូវ​ឲ្យ​សង្ឃ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ក្រោយ​មក ទើប​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន តែ​នឹង​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ឯ​អ្នក​ដែល​បាន​ដុត​គោ​នោះ ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច​ដែរ នោះ​ត្រូវ​ឲ្យ​ម្នាក់​ដែល​ស្អាត ចេញ​ទៅ​កើប​ផេះ​គោ​នោះ យក​ទៅ​ដាក់​ទុក​នៅ​កន្លែង​ស្អាត ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ផែះ​នោះ​ត្រូវ​ទុក​សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដើម្បី​នឹង​ធ្វើ​ជា​ទឹក​ញែក​ជា​ស្អាត នេះ​គឺ​ជា​ដង្វាយ​លោះ​បាប ឯ​អ្នក​ដែល​បាន​កើប​ផែះ​គោ​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នេះ​ហើយ​ជា​ច្បាប់​នេះ​អស់​‌កល្ប​ជានិច្ច សំរាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ជា​មួយ​នឹង​គេ​ដែរ។ បើ​អ្នក​ណា​ពាល់​ខ្មោច​របស់​មនុស្ស​ណា​ដែល​ស្លាប់ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ ត្រូវ​ឲ្យ​អ្នក​នោះ​យក​ទឹក​នេះ​មក​សំអាត​ខ្លួន​នៅ​ថ្ងៃ​ទី​៣ រួច​ដល់​ថ្ងៃ​ទី​៧ ទើប​នឹង​បាន​ស្អាត តែ​បើ​មិន​បាន​សំអាត​នៅ​ថ្ងៃ​ទី​៣​ទេ នោះ​ដល់​ថ្ងៃ​ទី​៧​មិន​បាន​រាប់​ជា​ស្អាត​ដែរ ឯ​អ្នក​ណា​ដែល​ពាល់​ខ្មោច​របស់​មនុស្ស​ស្លាប់ ហើយ​មិន​សំអាត​ខ្លួន​ចេញ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​អ៊ីស្រាអែល​ចេញ ពី​ព្រោះ​ទឹក​ដែល​ញែក​ជា​ស្អាត​មិន​បាន​ប្រោះ​ទៅ​លើ​ខ្លួន​ឡើយ អ្នក​នោះ​មិន​ស្អាត​ទេ ដ្បិត​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក​នោះ​នៅ​ជាប់​នឹង​ខ្លួន​នៅ​ឡើយ។ បើ​កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ត្រសាល នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា ដែល​ចូល​ទៅ​ក្នុង​ត្រសាល​នោះ នឹង​អស់​ដែល​អាស្រ័យ​នៅ​ក្នុង​ត្រសាល​នោះ ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ ហើយ​គ្រប់​ទាំង​ឆ្នាំង​ចំហ ដែល​គ្មាន​គ្រប​ចង​ភ្ជាប់ នោះ​ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​ត្រូវ​គេ​សំឡាប់​នឹង​ដាវ​ចោល​នៅ​វាល ឬ​ខ្មោច​ណា ឬ​ឆ្អឹង​ខ្មោច ឬ​ផ្នូរ​ក្តី នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ ដូច្នេះ ត្រូវ​ឲ្យ​គេ​យក​ផេះ​ដង្វាយ​លោះ​បាប ដែល​បាន​ដុត​នោះ​ទៅ​ដាក់​ក្នុង​ផើង រួច​ចាក់​ទឹក​សំរាប់​ដល់​មនុស្ស​មិន​ស្អាត​នោះ រួច​មនុស្ស​ស្អាត​ម្នាក់​ត្រូវ​យក​មែក​ហ៊ីសុប​ជ្រលក់​ចុះ​ក្នុង​ទឹក​នោះ ទៅ​រលាស់​លើ​ត្រសាល នឹង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន ហើយ​លើ​អស់​មនុស្ស ដែល​នៅ​ក្នុង​ត្រសាល​នោះ នឹង​លើ​អ្នក​ដែល​បាន​ពាល់​ឆ្អឹង​ខ្មោច ឬ​មនុស្ស​ដែល​គេ​សំឡាប់ ឬ​ខ្មោច​ណា ឬ​ផ្នូរ​ក្តី ត្រូវ​ឲ្យ​មនុស្ស​ស្អាត​នោះ​ឯង​ប្រោះ​ទៅ​លើ​មនុស្ស​មិន​ស្អាត​នៅ​ថ្ងៃ​ទី​៣ ហើយ​នៅ​ថ្ងៃ​ទី​៧​ទៀត រួច​នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត ត្រូវ​ឲ្យ​ខ្លួន​អ្នក​នោះ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ចេញ រួច​ដល់​ល្ងាច​នឹង​បាន​ស្អាត​វិញ។

ចែក​រំលែក
អាន ជនគណនា 19