ជនគណនា 16:30-32
ជនគណនា 16:30-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ ប្រសិនបើព្រះយេហូវ៉ាធ្វើឲ្យមានការមួយចម្លែក គឺឲ្យដីហាឡើងហើយលេបពួកគេ និងអ្វីៗទាំងអស់របស់ពួកគេទៅ រួចពួកគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងថា អ្នកទាំងនេះពិតជាបានមើលងាយព្រះយេហូវ៉ាមែន»។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះចប់ភ្លាម នោះដីនៅពីក្រោមពួកគេ ក៏ប្រេះចេញពីគ្នា គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។
ជនគណនា 16:30-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទុយទៅវិញ ប្រសិនបើព្រះអម្ចាស់ធ្វើកិច្ចការដ៏ចម្លែកអស្ចារ្យ គឺប្រសិនបើដីប្រេះចេញពីគ្នា លេបពួកគេ និងអ្វីៗដែលជាកម្មសិទ្ធិរបស់ពួកគេ ហើយពួកគេត្រូវចុះទាំងរស់ទៅស្ថានមនុស្សស្លាប់នោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ពួកគេពិតជាបានមាក់ងាយព្រះអម្ចាស់មែន»។ លោកម៉ូសេមានប្រសាសន៍មិនទាន់ផុតពីមាត់ផង ស្រាប់តែដីនៅពីក្រោមលោកដាថាន និងលោកអប៊ីរ៉ាម ក៏ប្រេះចេញពីគ្នា ហើយលេបពួកគេ ព្រមទាំងក្រុមគ្រួសារ ជាមួយក្រុមគ្រួសាររបស់លោកកូរេ និងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេដែរ។
ជនគណនា 16:30-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែបើសិនជាព្រះយេហូវ៉ាទ្រង់ធ្វើការមួយយ៉ាងចំឡែកវិញ ដោយឲ្យដីហាឡើងលេបគេ នឹងរបស់ផងគេទាំងអស់ទៅ ហើយគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះអ្នករាល់គ្នានឹងដឹងពិតថា គេបានមើលងាយដល់ព្រះយេហូវ៉ាហើយ។ កាលលោកបានមានប្រសាសន៍ពាក្យទាំងនេះរួចហើយ នោះដីក៏ប្រេះឡើងពីក្រោមគេ ហាទទួលយកគេបាត់ទៅ ព្រមទាំងពួកផ្ទះគេ នឹងអស់មនុស្សណាដែលជាពួករបស់កូរេ ហើយនឹងទ្រព្យសម្បត្តិគេផង