ជនគណនា 16:1-2
ជនគណនា 16:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ថ្ងៃមួយ កូរេជាកូនរបស់យីតសារ ជាចៅរបស់កេហាត់ ក្នុងពូជលេវី ព្រមទាំងដាថាន និងអ័ប៊ីរ៉ាម ជាកូនរបស់អេលាប ព្រមទាំងអូន ជាកូនរបស់ពេលេត ក្នុងពូជពង្សរូបេន បានលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានប្រជាជនអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមជំនុំ ជាមនុស្សរើសតាំងក្នុងចំណោមពួកគេ ហើយជាអ្នកមានឈ្មោះល្បីចូលរួម។
ជនគណនា 16:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកកូរេជាកូនលោកយីតសារ ជាចៅរបស់លោកកេហាត់ ក្នុងកុលសម្ព័ន្ធលេវី បានចូលដៃជាមួយលោកដាថាន និងលោកអប៊ីរ៉ាម ដែលត្រូវជាកូនរបស់លោកអេលាប ព្រមទាំងលោកអូន ជាកូនរបស់លោកពេឡេត មកពីកុលសម្ព័ន្ធរូបេន។ អ្នកទាំងនោះលើកគ្នាបះបោរប្រឆាំងនឹងលោកម៉ូសេ ដោយមានជនជាតិអ៊ីស្រាអែលពីររយហាសិបនាក់ ដែលសុទ្ធតែជាមេដឹកនាំ និងជាតំណាងសហគមន៍ ហើយជាអ្នកមានឈ្មោះល្បីជួយគាំទ្រផង។
ជនគណនា 16:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកូរេ ជាកូនយីតសារ ដែលជាកូនកេហាត់ក្នុងពូជលេវី ព្រមទាំងដាថាន នឹងអ័ប៊ីរ៉ាម ជាកូនអេលាប ហើយនឹងអូន ជាកូនពេលេត ក្នុងពួកកូនចៅរូបេន គេលើកគ្នានៅមុខម៉ូសេ ជាមួយនឹងមនុស្ស២៥០នាក់ ក្នុងពួកកូនចៅអ៊ីស្រាអែលដែលសុទ្ធតែជាកំពូលលើពួកជំនុំ ជាមនុស្សរើសតាំងក្នុងពួកគេ ហើយក៏មានល្បីឈ្មោះផង